CamNews
ឆ្នេរសមុទ្រខេត្តព្រះសីហនុមនុស្
ខេត្តព្រះសីហនុ ៖ មនុស្សជាច្រើនបានមកពីទិសទាំង៨ និងចំរុះជាតិសាសន៍ រួមជាមួយទោចក្រយាន្ត និងរថយន្តគ្រប់ប្រភេទយ៉ាងណែនណាន់តាន់តាប់ បាននាំគ្នាកំសាន្តទីក្រុងមាត់សមុទ្រ ដែលមានឆ្នេរខ្សាច់ល្អឥតខ្ចោះមិនចាញ់ឆ្នេរដទៃលើពិភពលោកឡើយ ដែលការនាំគ្នាទៅកំសាន្តខុសពីថ្ងៃធម្មតានេះ គឺជាឱកាសនៃការអបអរសាទរឆ្នាំថ្មីឆ្នាំសាកល២០១១។ ពិធីបុណ្យចូលឆ្នាំសាកលនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣១ ធ្នូ។ អ្វីដែលជាភាពវិសេសវិសាលក្នុងរាត្រីថ្ងៃទី៣១ ធ្នូ នោះគេឃើញហ្វូងមនុស្សជាច្រើននាក់ដើរពពាក់ពពូនគ្នា ខ្លះជាលក្ខណៈគូសង្សារ ខ្លះជាមិត្តភក្តិ និងខ្លះទៀតជាលក្ខណៈគ្រួសារ ដោយនៅក្នុងដៃភាគច្រើនពោរពេញដោយគ្រាប់កាំជ្រួចត្រៀមបាញ់អបអរនៅវេលាម៉ោង១២យប់ ដែលជាម៉ោងឆ្លងឆ្នាំចាស់២០១០ ចូលឆ្នាំថ្មី២០១១។ ស្នូរកាំជ្រួចជាច្រើនបានបន្លឺឡើងក្នុងអាកាសវេហាស៍ដែលកំពុងងងឹតពាសពេញដោយពន្លឺគ្រប់ប ្រភេទគួរឱ្យចង់គយគន់។លោកម៉ុក លី ដែលអញ្ជើញមកពីរាជធានីភ្នំពេញបានសំដែងនូវក្តីរំភើបក្រៃលែង និងបាននិយាយមកកាន់អ្នកយកព័ត៌មានយើងថា សំរាប់ថ្ងៃទី៣១ ធ្នូ នេះ ក៏ដូចជាយប់នេះ រូបលោក រួមជាមួយក្រុមគ្រួសារមានសេចក្តីសុខសុភមង្គល និងរំភើបបំផុត ព្រោះបានឃើញឆ្នេរខ្សាច់ដ៏ស្រស់ស្អាត បានឃើញហ្វូងមនុស្សជាច្រើនគ្រប់ជាតិសាសន៍ និងបានឃើញពន្លឺកាំជ្រួចនៅលើផ្ទៃមេឃពីទឹកសមុទ្រដ៏ធំល្វឹងល្វើយ ហើយលោកក៏បានសំរាកនៅលើឆ្នេរខ្សាច់នេះ និងបានស្រូបយកខ្យល់បរិសុទ្ធនៃឆ្នេរសមុទ្រដែលបក់មកត្រសៀកៗ។ លោកបន្តថា អ្វីជាលក្ខណៈពិសេសសំរាប់រូបលោក គឺពន្លឺកាំជ្រួចដែលចាំងជាមួយផ្ទៃទឹកបង្កើតបានជាពន្លឺថ្មីមួយទៀតដែលល្អឥតខ្ចោះកម្រ ជួបណាស់។ ជាចុងក្រោយលោកបានបន្ថែមថា លោកនឹងត្រឡប់មកម្តងទៀតនៅឆ្នាំក្រោយប្រសិនបើមានឱកាស។យោងតាមសំដីលោកង៉ាន ដារ៉ា មន្ត្រីសាលាខេត្តព្រះសីហនុបានឱ្យដឹងថា តាមរបាយការណ៍មន្ត្រីមន្ទីរទេសចរណ៍ខេត្ត ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅឆ្នាំ២០១០នេះ មានការកើនឡើងគួរឱ្យកត់សំគាល់ ជាក់ស្តែងនៅដំណាច់ឆ្នាំ២០១០មានភ្ញៀវជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ចូលមកកំសាន្តនៅខេត្តព្រះសីហនុ ដែលធ្វើឱ្យតួលេខកើនឡើងរហូតដល់៦៤១.០០៩នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៤៩១.១៣៤នាក់ និងភ្ញៀវអន្តរជាតិមានចំនួន១៤៩.៨៧៥នាក់ បើប្រៀបធៀបឆ្នាំ២០០៩ គឺមានការកើនឡើងខ្ពស់។ នៅរាត្រីថ្ងៃទី៣១ ធ្នូ ដ៏សែនសប្បាយនោះក៏បានកើតឡើងនូវឧបទ្ទវហេតុឆេះតូបមួយយីហោ៨៨៨ បណ្តាលមកពីការបាញ់កាំជ្រួច តែមិនបណ្តាលឱ្យខូចខាតទាំងស្រុងទេ។ គួររំលឹកផងដែរថា កាលពី២ឆ្នាំមុន តូបលក់ដូរនៅឆ្នេរអូរឈើទាលចំនួន៣ត្រូវឆេះខូចខាតទាំងស្រុងដោយសារភ្លើងកាំជ្រួច៕